ភ្នំពេញ៖ រថយន្តម៉ាក HILUX បេីកលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ និងរងការខូចខាត ២កង់ទៀត ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៩ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចខាងលិចស្តុបអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ (ច្រកទី២) តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាក HILUX ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2232 ធ្វេីដំណេីរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ដោយសារមេីលមិនឃេីញ ព្រោះរបាំងថ្ម ពុំមានចំណាំងផ្លាត និងងងឹតផងនោះ ក៏រេចង្កូតទៅបុកក្បាលនាគពេញទំហឹង បណ្តាលអោយរងការខូចខាតដួលមួយកង់ ចំណែក ២ កង់ទៀត ប្រេះស្រាំ រងការខូចខាត ដោយឡែក រថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក រាជធានី រងចាំដោះស្រាយតាមច្បាប់៕

បេីករថយន្ត HILUX មិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:18:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:18:00 PM
Rating:

No comments: