ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តសុីទែនដឹកសុីម៉ងត៍មួយគ្រឿង បត់ឆ្លងផ្លូវ ដួលម៉ូតូចូលក្រោមកង់រថយន្តបណ្តាលឲ្យរងរបួសស្រាល រួចនាំគ្នារត់គេខ្កួនបាត់អស់។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបស្ពានដែក ចំការដូង តាមបណ្តោយផ្លូវ ២១៧ កែងផ្លូវ ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពពីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុរូបគាត់ បើករថយន្តសុីទែនដឹកសុីម៉ងត៍មួយគ្រឿង ក្បាលពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-7666 តាមបណ្តោយផ្លូវ ២១៧ ទិសដៅពីជើងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវ ៣៧១ បានបន្តិច ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4013ជិះដោយយុវជនពីរនាក់ បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន បានជ្រុលទៅបុកចំកាងរថយន្តខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យដួលម៉ូតូចូលក្រោមរថយន្ត រងរបួសស្រាល ភ្លាមៗនោះយុវជនទាំងពីរនាក់បាននាំគ្នារត់គេខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ បន្សល់ម៉ូតូនៅក្រោមរថយន្ត ស្រាប់តែមួយសន្ទុះក្រោយមកក៏លេចមុខយុវជនម្នាក់ខាងភាគីម៉ូតូ បានជិះម៉ូតូកង់បីមកកន្លែងកើតហេតុវិញ ខណៈនោះសមត្ថកិច្ចប្រចាំនៅចំណុចកើតហេតុខាងលើ និងសមត្ថកិច្ចមូលដ្ឋានដោយមានកាសង្ស័យ ក៏បានហៅយុវជនរូបនោះមកសួរនាំ និងបានឆែកឆេរលើខ្លួនប្រាណ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ បន្ទាប់មកយុវជនខាងលើនោះ បានជិះម៉ូតូកង់បីបន្តដំណើរទៅមុខបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញធ្វើការវាស់យកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោរ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុករថយន្តបត់ឆ្លងផ្លូវ ដួលចូលក្រោមរថយន្ត រងរបួសស្រាល រួចរត់គេចខ្លួនបាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:06:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:06:00 PM
Rating:

No comments: