ជិះម៉ូតូចេញពីចាក់សាំង ត្រូវម៉ូតូមួយគ្រឿងទៀត បុករបួសធ្ងន់ស្រាលបីនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូចេញពីចាក់សាំង ត្រូវម៉ូតូមួយគ្រឿងទៀត បុករបួសធ្ងន់ស្រាលបីនាក់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ចេញពីចាក់សាំង ឆ្លងមកផ្លូវម្ខាងទៀត មិនទាន់ផុតផង ត្រូវបានម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសពីរនាក់បុក ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៧ និង៤០ នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតចំណុចមុខការ៉ាស់សាំងPTT តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉ែវពណ៌ខ្មៅពាក់ស្លាកលេខ ប0880 ភព1 ចេញពីចាក់សាំងឆ្លងផ្លូវម្ខាងទៀតទិសដៅពីត្បូងទៅជើងខណះឆ្លងមិនផុតផង ក៍មានបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FQ-8520ធ្វើដំណើរទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូវ៉ែវ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហាមហានគរ ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកខាងម៉ូតឌ្រីមសង់រងរបួសស្រាល។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកធ្វើកាវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ជិះម៉ូតូចេញពីចាក់សាំង ត្រូវម៉ូតូមួយគ្រឿងទៀត បុករបួសធ្ងន់ស្រាលបីនាក់ ជិះម៉ូតូចេញពីចាក់សាំង ត្រូវម៉ូតូមួយគ្រឿងទៀត បុករបួសធ្ងន់ស្រាលបីនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.