រថយន្តហុីយ៉ាន់ដាយ ព្រលះម៉ូតូឌ្រីមសង់ ០១៩ ស្លាប់បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ ៥៦ឆ្នាំម្នាក់ នៅនិងកន្លែង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តហុីយ៉ាន់ដាយ ព្រលះម៉ូតូឌ្រីមសង់ ០១៩ ស្លាប់បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ ៥៦ឆ្នាំម្នាក់ នៅនិងកន្លែង

ភ្នំពេញ៖ បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ ៥៦ ឆ្នាំម្នាក់ បានធ្លាយពោះស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីមានបុរសម្នាក់ បើករថយន្តហុីយ៉ាន់ដាយ ATOZ មួយគ្រឿង បុកម៉ូតូឌ្រីមសង់ ០១៩ ពេញទំហឹងបណ្តាលឲ្យខ្ទាតជិត ១០ម៉ែត្រ កាលពីវេលាម៉ោង ៩ៈ៤០ នាទីយប់ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥១ ភូមិធំ សង្កាត់ពញាពុន ខណ្ឌព្រែកព្នៅ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះមានឈ្មោះ សុខ ប៊ុនធឿន ហៅ បឿ អាយុ ៥៦ ឆ្នាំ មុខរបរមន្ត្រីយោធាចូលនិវត្តន៍ មានស្រុកកំណើត ភូមិថ្នល់បន្ទាយ សង្កាត់ពុនសាំង ខណ្ឌព្រែកព្នៅ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1435 ធ្វើតាមបណ្តោយផ្លូវលេខ ៥១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HK-2998 បើកបរដោយបុរសជាជនរងគ្រោះ បញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យ ជនរងគ្រោះខ្ទាត ជិត ១០ម៉ែត្រ ស្លាប់នៅនឹងកន្លែងភ្លាមៗ ភ្លាមៗនោះរថយន្តបង្កបំរុងបើករត់គេចខ្លួន តែដោយសារថយន្តបង្កខ្ទេចផ្នែកមុខខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច ចំណែកម្ចាស់ររថយន្តបង្ក ឃើញសភាពមិនស្រួលរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តបង្កនៅកន្លែង អ្នកនៅទីនោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើកា ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
រថយន្តហុីយ៉ាន់ដាយ ព្រលះម៉ូតូឌ្រីមសង់ ០១៩ ស្លាប់បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ ៥៦ឆ្នាំម្នាក់ នៅនិងកន្លែង រថយន្តហុីយ៉ាន់ដាយ ព្រលះម៉ូតូឌ្រីមសង់ ០១៩ ស្លាប់បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ ៥៦ឆ្នាំម្នាក់ នៅនិងកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.