ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកសុីជាមួយមិត្តភក្តិ បើករថយន្តលុចសុីសស៊េរីទំនើប NX-200t មួយគ្រឿង ត្រឡប់ទៅផ្ទះ បោះពួយយ៉ាងលឿនដូចហោះ បានជ្រុលទៅបុករុឺម៉កអេតចាយ បើកដោយបុរស និងស្ត្រីប្តីប្រពន្ធពីរនាក់ កំពុងឆ្លងផ្លូវពេញទំហឹង ប៉ើងដូចសំឡី បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវរថយន្តគ្លីនិកឯកជន ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ១៥ ខែ ឧសភា គ,ស ២០១៩ ស្ថិតតាមបណ្ដោយផ្លូូវហាន់ណូយកែងនិងលំ ចំណុចមុខ វត្តឃ្មួួញ ក្នុុងសង្កាត់ឃ្មួួញ ខណ្ឌសែនសុខ។
យោងតាមប្រភពពីម្ចាស់រថយន្តបង្កបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកលុចស៊ីស NX-200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-4445 ទើបនិងចេញពីផឹកសុីជាមួយមិត្តិភក្តិនៅម្តុំទឹកថ្លា គោលបំណងត្រឡប់ទៅផ្ទះ នៅបូរីហ្គ្រេន ភ្នំពេញ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុុងទិសដៅពីត្បូូងទៅជើង ក្នុុងល្បឿនកុងទ័រ ១២០ លឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករុឺម៉កអេតចាយមួយគ្រឿង បើកដោយប្តីប្រពន្ធពីរនាក់ ចេញពីផ្លូវលំ ឆ្លងផ្លូវមកផ្លូវភ្នំពេញហាណូយ ទិសដៅពីលិចទៅកើត ចំពីចំហៀងខាងស្តាំ ពេញទំហឹង ប៉ើងប្រមាណជិត ៣០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ចំណែករុឺម៉កអេតចាយ និងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា ចំណែកម្ចាស់រថយន្តបង្កមិនបានរត់គេចខ្លួនទេ ត្រូវអ្នកឃើញហេតុការណ៍ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញ មកវាស់វែងស្ទូូចរថយន្តបង្ក និងរុឺម៉ករងគ្រោះ ទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។

ចេញពីផឹសុី បើករថយន្តលឿនដូចហោះ ទៅបុករុឺម៉កអេតចាយ បុើងដូចសំឡី រងរបួសធ្ងន់ ប្តីប្រពន្ធពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 PM
Rating:

No comments: