បើករថយន្តលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវ មុខព្រលានយន្តហោះ បាក់អស់មួយកង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវ មុខព្រលានយន្តហោះ បាក់អស់មួយកង់

ភ្នំពេញ​៖​ រថយន្តម៉ាកឡិចស៊ីស បេីកលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ និងរងការខូចខាត ២កង់ទៀត ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ២២ ខែ ឧសភា​ ឆ្នាំ ២០១៩​ នៅចំណុចខាងលិចស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកទី២)​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាបទី ២​ ខណ្ឌពោធិ៍សែនជ័យ​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-4688 បេីកបរដោយបុរសជនជាតិចិន​ ធ្វេីដំណេីរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ដោយសារមេីលមិនឃេីញ ព្រោះរបាំងថ្មពុំមានចំណាំងផ្លាត និងងងិតផងនោះ ក៏រេចង្កូតទៅបុកក្បាលនាគពេញទំហឹង បណ្តាលអោយរងការខូចខាតដួលមួយកង់ ចំណែក ២កង់ទៀត ប្រេះស្រាំរងការខូចខាត ដោយឡែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក រាជធានី រងចាំដោះស្រាយតាមច្បាប់៕
បើករថយន្តលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវ មុខព្រលានយន្តហោះ បាក់អស់មួយកង់ បើករថយន្តលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវ មុខព្រលានយន្តហោះ បាក់អស់មួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:56:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.