ភ្នំពេញ៖ បុរស ម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែក ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត LAND CRUISER ដែលបេីកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុចមុខបញ្ជាការដ្ឋានអាវុធហត្ថកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ(ស្លាប់) មិនស្គាល់អត្តសញ្ញាណនោះទេ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2737 បេីកតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ក៏បានបត់ឆ្លងផ្លូវទៅឆ្វេងដៃ បំណងចូលទៅបុរីពិភពថ្មី ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-6698 បេីកបរដោយបុរសម្នាក់ និងរួមដំណេីរជាមួយបុរស ២នាក់ទៀត បញ្ច្រាស់ទិសដៅគ្នាទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលបុកពីចំហៀងរថយន្តខាងមុខផ្នែកខាងស្តាំ ពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូបោកក្បាលនឹងរថយន្តស្លាប់ម្នាក់ ចំណែក ២នាក់ទៀតរងរបួសធ្ងន់។
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅ វត្តទឹកថ្លា បណ្តោះអាសន្ន ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕

ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលបុករថយន្តឆ្លងផ្លូវ ស្លាប់ម្នាក់ របួស២នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:38:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:38:00 PM
Rating:

No comments: