ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីរមួយគ្រឿង ឆ្លងផ្លូវក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាករ៉ែងរូវើមួយគ្រឿងចំពាក់កណ្តាលបោក្បាលនិងកញ្ចក់ទ្វាររថយន្តរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២០ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៧កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
តាមសម្តីរបុរសម្នាក់ឃើញហេតុការណ៍នេះប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉ែងរូវើពណ៌សពាក់ស្លាកលេខភ្នំពេញ2AB-1888ធ្វើដំណើរតាមបណ្តាោយផ្លូវ២៥៧ទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមខណះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីរពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1FI-8316ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៦ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាបហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំទ្វាររថយន្តចំហៀងខាងស្តាំផ្នែកខាងមុខពេញទំហឹងបណ្តាលឲ្យបោកក្បាលនិងកញ្ចក់ទ្វាររថយន្តរងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យមហានគរ ដឹកយកទៅសង្គ្រោះភ្លាមៗដោយសន្ថាភាពជនរងគ្រោះរងរបួសធ្ងន់ពេកបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្របន្ត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅតក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ជិះម៉ូតូឆ្លងផ្លូវលឿនពេក ជ្រុលទៅបុករថយន្តស៊េរីទំនើប បោកក្បាលរងរបូសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:50:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:50:00 PM
Rating:










No comments: