ឆក់ទូរស័ព្ទពីជនជាតិចិនមិនបានសម្រេច ត្រូវអ្នកឃើញហេតុការណ៍ចាប់បានម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់ទូរស័ព្ទពីជនជាតិចិនមិនបានសម្រេច ត្រូវអ្នកឃើញហេតុការណ៍ចាប់បានម្នាក់

ភ្នំពេញ​៖​ ជនសង្ស័យ ២នាក់ ជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិនមួយក្រុម ដែលឡេីងជិះកង់បីមិនបានសម្រេច ត្រូវបានជនរងគ្រោះចាប់ទាញទម្លាក់ពីម៉ូតូវិញ នៅមុខ​ភោជនីយដ្ឋាន​ តន្ត្រីស៊ីគោងលី​ តាមបណ្តោយផ្លូវ ៣១០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី ២​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង ១១ នឹង ៣៤០នាទីយប់​ ថ្ងៃទី ២០ ខែ ឧសភា​ ឆ្នាំ ២០១៩​ ហេីយព្យាយាមរត់គេចខ្លួន ត្រូវបានអ្នកឃើញហេតុការណ៍ដេញចាប់ជាប់នៅផ្លូវ ៣០៤​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី ២​ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនសង្ស័យឈ្មោះ ឡាច​ សង់ឌីន​ ភេទប្រុសអាយុ១៧ឆ្នាំ​ ជាសិស្សនៅសាលាផ្សារដេីមថ្កូវ​ ស្នាក់នៅសង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមបានចុះពីភោជនីយដ្ឋាន​ តន្ត្រីស៊ីគោងលី​ ឡេីងជិះកង់បីភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកBEAT មិនចាំស្លាកលេខមកធ្វេីសកម្មភាពឆក់ទូរស័ព្ទតែមិនបានសម្រេចត្រូវបានជនរងគ្រោះចាប់ទាញទម្លាក់ពីលើម៉ូតូម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់​ ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សាក្សីដដែលបានបន្តថា​ ភ្លាមនោះជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវបាន អ្នកឃើញហេតុការណ៍ និងសន្តិសុខដេញរហូតទៅដល់ផ្លូវ ៣០៤​ ទេីបឃាត់ជាប់តែម្តងរួចប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់៕
ឆក់ទូរស័ព្ទពីជនជាតិចិនមិនបានសម្រេច ត្រូវអ្នកឃើញហេតុការណ៍ចាប់បានម្នាក់ ឆក់ទូរស័ព្ទពីជនជាតិចិនមិនបានសម្រេច ត្រូវអ្នកឃើញហេតុការណ៍ចាប់បានម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.