សង្ស័យស្រវឹងស្រា បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ នៅមុខផ្សារអុីអន១ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ នៅមុខផ្សារអុីអន១

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តកាមរីបាឡែនមួយគ្រឿង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ១កង់ រថយន្តបែកកង់ខាងក្រោយ ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៤០ នាទីយប់ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្សារអុីអន ១ តាមបណ្តោយផ្លូវ សុធារស ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-4685 ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ ចំណែករថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅមុនប្រមាណជា ១០០ម៉ែត្រ បែកកង់ខាងក្រោយ​ខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សង្ស័យស្រវឹងស្រា បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ នៅមុខផ្សារអុីអន១ សង្ស័យស្រវឹងស្រា បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ នៅមុខផ្សារអុីអន១ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.