មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ច្បាស់ការហើយ! ដីព្រែកអូរតាច័ន្ទ ត្រូវឈ្មួញមានឥទ្ធិពលរំលោភយកមែន,,,

(ព្រៃវែង)៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក បានចេញផ្សាយកាលពីព្រឹកថ្ងៃទី ០៥,០៧,២០១៩ លុះនៅរសៀលថ្ងៃទី ០៥,០៧,២០១៩ នេះ លោក ប៉ុក ឆុន ប្រធានក្រុមប្រឹក្សាស្រុកកំចាយមារ បានថ្លែងមកកាន់សារព័ត៌មាន ថា! រូបខ្ញុំផ្ទាល់ និងក្រុមប្រឹក្សាស្រុកកំចាយមារ ទាំងអស់គ្នា មិនបានរំលោភយកដីព្រែកអូរច័ន្ទ នៅចំណុចជិតគល់ស្ពាន ព្រែកអូរច័ន្ទ ស្ថិតនៅភូមិពោន ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ទេ មានអ្នកផ្សេងគេយក។
លោកថ្លែងបន្តថា! នេះជាការភ័ន្តច្រឡំមួយដែលពលរដ្ឋផ្ដល់ព័ត៌មានមិនច្បាស់លាស់!។ ជាមួយគ្នានោះលោក ប៉ុក ឆុន សូមច្រានចោលទាំងស្រុង!ចំពោះព័ត៌មានដែលថា ក្រុមប្រឹក្សាស្រុកកំចាយមារម្នាក់ វាស់យកដីព្រែកអូរតាច័ន្ទ បានមួយប្លង់ វាពុំមែនជាការពិតទេ! ប៉ុន្តែលោក ប៉ុក ឆុន ប្រធានក្រុមប្រឹក្សាស្រុកកំចាយមារ ក៏បានទទួលស្គាល់ដែរថា! ដីនៅចំណុចខាងលើ ពិតជាត្រូវបានគេរំលោភយកមែន ហើយលោកគាំទ្រឲ្យព័ត៌មានផ្សាយចំឈ្មោះអ្នកយកហ្នឹងតែម្ដងទៅ!។
ទោះជាយ៉ាងណាក្ដី មហាជនអ្នកធ្វើដំណើរទៅមក ជាពិសេសគឺពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង បានរិៈគន់យ៉ាងចាស់ដៃ មកលើអាជ្ញាធរ និងមន្ត្រីជំនាញ ក្រោយដីព្រែកអូរតាច័ន្ទ ជាប្រភេទដីសាធារណៈរបស់រដ្ឋ កម្មសិទ្ធរដ្ឋ ដែលទើបនឹងកាត់ចេញ ពីខេត្តត្បូងឃ្មុំ ចូលមកខេត្តព្រៃវែង ត្រង់ចំណុចជិតគល់ស្ពាន ព្រែកអូរច័ន្ទ ស្ថិតនៅភូមិពោន ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានក្លាយជាកម្មសិទ្ធឯកជន របស់មន្ត្រីមួយចំនួនតូច នៅឃុំជាច ស្រុកកំចាយមារ រួមទាំងពលរដ្ឋសុទ្ធតែជាបក្ខពួកគ្នាគេ ដោយធ្វើការបែងចែកជាង ១០ប្លង់ ក្នុង ១ប្លង់ ក្បាលដី ៥ម៉ែត្រ បណ្ដោយមិនកំណត់ប្រហែល ៥០ម៉ែត្រ គឺដល់កណ្ដាលព្រែក។ អ្នកដែលរងការចោទប្រកាន់ជាងគេគឺលោក យូ សុង មេឃុំជាច ព្រោះយកបាន ១ប្លង់ និងកូនរបស់លោកមេឃុំជាច បាន១ប្លង់។
លោក ថាច សុខ ស្មៀនឃុំជាច បាន ២ប្លង់ធំជាងគេ រួចទិញបន្ថែមទៀត ហើយបានធ្វើរបងរួចជាស្រេច មិនតែប៉ុណ្ណោះ ក៏មានពលរដ្ឋចំនួន ២គ្រួសារ ដែលជាប់ខ្សែ បក្ខពួកមន្ត្រីបានចំណែកនិងគេដែរ!៕ គីមហៀប
ច្បាស់ការហើយ! ដីព្រែកអូរតាច័ន្ទ ត្រូវឈ្មួញមានឥទ្ធិពលរំលោភយកមែន,,, ច្បាស់ការហើយ! ដីព្រែកអូរតាច័ន្ទ ត្រូវឈ្មួញមានឥទ្ធិពលរំលោភយកមែន,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.