មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់មិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ ឯរថយន្តបើករត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងបត់ចូលក្នុងក្រសួងពាណិជ្ចកម្ម ខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះ ម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។ចំណែករថយន្តបើកចូលទៅក្នុងក្រសួងពាណិជ្ជកម្មបាត់ធ្វើមិនដឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១១និង៤០​នាទីយប់​ថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៩​ស្ថិតនៅចំណុច​មុខក្រសួងពាណិជ្ចកម្ម តាមបណ្តោយផ្លូវ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់បើរថយន្តហាយឡែឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6504ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើត ទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃ ចូលក្នុងក្រសួងពាណិជ្ចកម្មដោយខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម 1D-6459ជិះដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿងចាប់ហ្រ្វាងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីចំហៀងផ្នែកខាងក្រោយពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់តរូវបានរថយន្តសង្គ្រោះមន្ទីពរទ្យរស្មីដឹកទៅសង្គ្រោះភ្លាមៗ។ ចំណែក រថយន្តបើចូលក្នុងក្រសួងពាណិជ្ចកម្មបាត់ធ្វើដូចជាមិនរឿងអ្វី ត្រូវបានប្រជាពលរដ្ឋឃើញ ក្រោយកើតហេតុការណ៍នេះបានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកដល់កន្លែងកើតហេតុធ្វើកាឃាត់រថយន្តរួចប្រគល់ឲ្យ ជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តបត់មិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ ឯរថយន្តបើករត់ បើករថយន្តបត់មិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ ឯរថយន្តបើករត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.