មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពិធីប្រគល់-ទទួលផ្ទះ បង្គន់អនាម័យប្រព័ន្ធទឹកស្អាត UV និងពិធីចែកអំណោយដល់គ្រួសារទីទ័លក្រចំនួន ១៨៧ គ្រួសារ,,,

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះបង្គន់អនាម័យប្រព័ន្ធទឹកស្អាត uv និងពិធីចែកអំណោយដល់គ្រួសារទីទាល់ក្រចំនួន១៨៧គ្រួសារ ដែលជាអំណោយរបស់អង្គការមូលនិធិនៃក្ដីសង្ឃឹម ស្ថិតនៅភូមិគាំប្រដឺស ឃុំដំរីពួនស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
លោក ប៉ិច សុងអភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថាអង្គការមូលនិធិនៃក្ដីសង្ឃឹមគឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានចុះអនុស្សរណៈរវាងរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទៗនៅឆ្នាំ២០០៩និងកិច្ចព្រមព្រៀងគម្រោងការរវាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឆ្នាំ២០១២ កម្មវិធីអភិវឌ្ឍន៍សហគមន៍គឺជាផ្នែកមួយនៃអង្គការដែលជួយប្រជាពលរដ្ឋទីទ័លក្រតាមរយៈការសាងសង់ផ្ទះសាងសង់បង្គន់អនាម័យអណ្ដូងទឹកប្រព័ន្ធទឹកស្អាតនិងអាហារូបករណ៍សិស្សកុមារក្រីក្រពីថ្នាក់ទី 1 ដល់ថ្នាក់ទី 6 ។ ហើយអង្គការនេះបានសាងសង់ផ្ទះបានចំនួន 25 ខ្នងជូនដល់គ្រួសារទីទល់ក្រមានផ្ទះសំបែងនៅក្នុងស្រុកស្វាយអន្ទរ ចំណាយថវិកាអស់ចំនួន100,000ដុល្លារ បានសាងសង់បង្គន់អនាម័យ 25 ខ្នងអស់ថវិកាចំនួន16,250 ដុល្លារ បានសាងសង់អណ្ដូងទឹកបានចំនួន៨ អស់ថវិកាចំនួន6,160ដុល្លារ និងបានសាងសង់ប្រព័ន្ធទឹកស្អាត uv ចំនួន 15 កន្លែងជូនដល់សាលាបឋមសិក្សាស្រុកស្វាយអន្ទរអស់ថវិកាចំនួន52,500ដុល្លារ ដោយឡែកសម្រាប់ថ្ងៃនេះអង្គការបានសាងសង់ផ្ទះចំនួនពីរខ្នងបង្គន់អនាម័យចំនួន 2ខ្នងផ្ដល់ជូនគ្រួសារទីប្រគល់គ្មានផ្ទះសមរម្យ និងសាងសង់ប្រព័ន្ធទឹកស្អាត uv សាលាបឋមសិក្សាគាំប្រដឺស នឹងបានឧបត្ថម្ភស្បៀងដល់គ្រួសារទីទាល់ក្រចំនួន 187 គ្រួសារ នៅក្នុងស្រុកស្វាយអន្ទរដែលមួយគ្រួសារទទួលបានអង្ករ 50 kg សាច់ក្រក 2kg ត្រីងៀត 2kg មី 1កេស ប្រេងឆា 5 លីត្រទឹកត្រី 3ដប ត្រីខ 2យួរ និងនំធុង2ធុង ។
ជាមួយគ្នានោះឯកឧត្ដម ជា សុមេធី បានមានមតិសំណេះសំណាលនិងបានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាមតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានមានបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបានសន្តិសុខល្អនៅមូលដ្ឋាន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើបញ្ហាជំងឺឆ្លងផ្សេងៗដែលកើតមានឡើងចំពោះក្មេងតូចៗដូចជាជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់ បាតុភូតរន្ទះជាដើម។ល។ គីមហៀប
ពិធីប្រគល់-ទទួលផ្ទះ បង្គន់អនាម័យប្រព័ន្ធទឹកស្អាត UV និងពិធីចែកអំណោយដល់គ្រួសារទីទ័លក្រចំនួន ១៨៧ គ្រួសារ,,, ពិធីប្រគល់-ទទួលផ្ទះ បង្គន់អនាម័យប្រព័ន្ធទឹកស្អាត UV និងពិធីចែកអំណោយដល់គ្រួសារទីទ័លក្រចំនួន ១៨៧ គ្រួសារ,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.