បើករថយន្ដក្រឡុកសុីម៉ង់ត៍ ដេកមួយភាំងរេចង្កូតឡើងលើសួរច្បាពុះចែកផ្លូវ បុករះបង្គោលចរាចរណ៍ និងដើមផ្កាជាច្រើនដើម កល់ជាប់ទៅមុខលែងរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្ដក្រឡុកសុីម៉ង់ត៍ ដេកមួយភាំងរេចង្កូតឡើងលើសួរច្បាពុះចែកផ្លូវ បុករះបង្គោលចរាចរណ៍ និងដើមផ្កាជាច្រើនដើម កល់ជាប់ទៅមុខលែងរួច

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើក រថយន្ដក្រឡុកសុីម៉ង់ត៍មួយគ្រឿង ដេកមួយភាំងបានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បុករះបង្គោលស្លាកសញ្ញា ចរាចរណ៍មួយដើម និងដើមផ្ការជាច្រើនដើមរថយន្តបង្កកល់ជាប់ទៅមុខលែងរួច។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩ ស្ថិតចំណុចមុខសលកវិទ្យាល័យកម្ពុជា តាមបណ្ដោយផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសម្តីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ បុរសបើករថយន្ដបង្កជាប្រភេទរថយន្ដក្រឡុកសុីម៉ង់ត៍ ពណ៌ស លេខរៀង B12 ពាក់ស្លាកលេខ ភ្នំពេញ 5A-2159 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុលើ តៃកុងរថយន្តបង្កបានដេកមួយភាំង ក៏រេចង្កូតមកខាងឆ្វេងដៃឡើងលើសួនច្បារ កណ្ដាលទ្រូងផ្លូវ បុករះបង្គោលចរាចរណ៍បាក់អស់មួយដើម និងដើមផ្កាដាំលម្អសួនច្បារបាក់អស់ជាច្រើនដើម ខូចខាតខឿនសួនច្បារអស់ជាច្រើនកង់ រថយន្តកល់ជាប់ទៅមុខលែងរួច។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងជាមួយកម្លាំងជំនាញ ចុះធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ នៃស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
បើករថយន្ដក្រឡុកសុីម៉ង់ត៍ ដេកមួយភាំងរេចង្កូតឡើងលើសួរច្បាពុះចែកផ្លូវ បុករះបង្គោលចរាចរណ៍ និងដើមផ្កាជាច្រើនដើម កល់ជាប់ទៅមុខលែងរួច បើករថយន្ដក្រឡុកសុីម៉ង់ត៍ ដេកមួយភាំងរេចង្កូតឡើងលើសួរច្បាពុះចែកផ្លូវ បុករះបង្គោលចរាចរណ៍ និងដើមផ្កាជាច្រើនដើម កល់ជាប់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

Powered by Blogger.