កណ្តាល៖ ស្វាយទុំគឺជាបង្អែមលាងមាត់ ម្យ៉ាងដែលមានឱជីរសជូរអែមឆ្ងាញ ក្រោយពីយើងហូបបាយរួច ហើយវាជួយកាត់បន្ថយក្លិនឆ្អាបពីសម្លទៀតផង មិនតែប៉ុណ្ណោះស្វាយទុំយើងក៏អាចយកមកហូបជាមួយបាយបានដែរ បើមានត្រីងៀតហូបជាមួយ រឹតតែឆ្ងាញ់មួយកម្រិតទៀតហើយ។
លោកស្រី ចន សំណាង ជាអ្នកបន្ទំស្វាយកែវចិនលក់ម្នាក់ រស់នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់ថា សព្វថ្ងៃនេះនៅទីធ្លារជុំវិញផ្ទះរបស់គាត់បានដាក់ដាំស្វាយកែវចិនជាង ១០ដើមដែរ ហើយឆ្នាំនេះស្វាយកែវចិនហាក់ប្លែកជាងរាល់ឆ្នាំ ព្រោះស្វាយនៅក្នុងមួយដើមៗ ផ្លែច្រើនជាងរាល់ឆ្នាំ រកតែកន្លែងដាក់បន្ទំសឹងតែមិនបាន។
អ្នកស្រីបានបន្តទៀតថា ស្វាយកែវចិនទុំលក់ចេញមួយឡូរស្មើនឹង ១២ផ្លែ ហើយមានតម្លៃ ២០,០០០ រៀល ម្យ៉ាងទៀតបើយើងចង់ទិញគិតជាគីឡូក្រាមក៏បានដែរ ដោយស្វាយកែវចិនលេខ ០១ ក្នុងមួយគីឡូក្រាមមានតម្លៃ ៥,០០០ រៀល ឯលេខ ០២ មានតម្លៃ ៤,០០០ រៀល ហើយស្វាយរៀងស្ទើរតូចៗ ចាប់ឆាយមួយគីឡូក្រាមមានតម្លៃ ៣,០០០ រៀលផងដែរ។ គាត់បានបញ្ចាក់ទៀតថា ប្រសិនបើការលក់ស្វាយកែវចិនទុំនេះ សល់ឬលក់មិនដាច់ គាត់អាចយកវាទៅកែច្នៃ ធ្វើជាដំណាប់ទុកហូប ឬលក់បន្តថែមទៀតផង ហើយដំណាប់ស្វាយមួយគីឡូក្រាមមានតម្លៃ ១២,០០០ រៀល ទៅដល់ ១៥,០០០ រៀលដែរ។
គួររំលឹកថា ស្វាយកែវចិនសឹងតែដាច់ពូជទៅហើយ ដោយសារបងប្អូនប្រជាលពរដ្ឋខ្មែរយើង សព្វថ្ងៃ ងាកមកដាំស្វាយកែវរមៀត(ស្វាយបីឆ្នាំផ្លែ) ព្រោះវាមានភាពងាយស្រួលក្នុងការថែរទាំ ប្រើរយៈខ្លីឆាប់បានប្រមូលផល និងមានទីផ្សារទូលំទូលាយ ដោយនាំចេញទៅលក់នៅប្រទេសថៃ និងឈ្មួញវៀតណាមដើរទិញទៀតផង៕

បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលនិយមចូលចិត្តហូបស្វាយកែវចិន ឥឡូវរដូវកាលទុំដល់ពេលហើយ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:45:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:45:00 PM
Rating:

No comments: