អាសូណាស់!! បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តបុកកិនស្លាប់ រួចមានជនឆ្លៀតឱកាស យកម៉ូតូ និងលុយ ៥០០ដុល្លារ ទៅបាត់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អាសូណាស់!! បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តបុកកិនស្លាប់ រួចមានជនឆ្លៀតឱកាស យកម៉ូតូ និងលុយ ៥០០ដុល្លារ ទៅបាត់

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ត្រូវបានរថយន្តមួយគ្រឿងមិនចាំម៉ាកបុកពីក្រោយកិនពេញទំហឹង រួចមានជនឆ្លៀតឧិកាស លើកយកម៉ូតូជនរងគ្រោះ និងលុយចំនួន ៥០០ដុល្លារ បន្ថែមទៀត ទៅបាត់ បន្សលទុកលុយមួយចំនួនឲ្យវិញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍គួរឲ្យរន្ធត់ និងហួសចិត្តនេះ កើតឡើកាលពីវេលាម៉ោង ៧ នឹង ២០នាទីយប់ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី​​ ឈ្មះ ឈ្មះ ខាងកើតស្ពាន ព្រែកព្នៅ ប្រមាណជិតមួយគីឡូម៉ែត្រ​ ក្នុងភូមិព្រែកតារត័ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះ (ស្លាប់)មានឈ្នោះ ហេង ពៅ អាយុ៣៨ឆ្នាំ មុខរបរ បើករថយន្តដឹកសាំងក្រុមហ៊ុនសូគីមិុច ស្នាក់នៅផ្ទះលេខ ៤៧៤ ផ្លូវលេខ ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉ែវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ចេញពីធ្វើការបំណងត្រឡប់ទៅផ្ទះ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួុយគ្រឿងមិនចាំស្លាកលេខ បើកមកពីក្រោយបុកម៉ូតូជនរងគ្រោះ រួចកិនពីលើបណ្តាលឲ្យ បែកក្បាលស្លាប់ នៅកន្លែងកើតហេតុភ្លាមៗ។ ខណៈនោះក៏មានជនឆ្លៀតឱកាស បានលើកម៉ូតូជនរងគ្រោះ ជិះយកទៅបាត់ ហើយក៏ឃើញប្រពន្ធ ជនរងគ្រោះនិងសាច់ញាតិបានចុះមកដលចំណុចកើតហេតុ និងបានឆែកឆេរកាបូបជនរងគ្រោះ រួចប្រាប់ថា បាត់លុយចំនួន ៥០០ដុល្លារ បន្តែមទៀត ធ្វើឲ្យអ្នកភូមិចោមរោមមើល និងហួចចិត្តគ្រប់ៗគ្នា។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ខានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ខជំនាញ ចុះមកដល់កន្លែងកើតហេតុ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យដែលឆ្លៀតឱកាសយក ម៉ូតូជនរងគ្រោះទៅបាត់នោះ សមត្ថកិច្ខនឹងធ្វើកាស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អាសូណាស់!! បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តបុកកិនស្លាប់ រួចមានជនឆ្លៀតឱកាស យកម៉ូតូ និងលុយ ៥០០ដុល្លារ ទៅបាត់ អាសូណាស់!! បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តបុកកិនស្លាប់ រួចមានជនឆ្លៀតឱកាស យកម៉ូតូ និងលុយ ៥០០ដុល្លារ ទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.