យុវជនជនជាតិចិនម្នាក់ស្រវឹងស្រាដល់-ក បើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ យុវជនជាជនជាតិចិនម្នាក់ ស្រវឹងស្រាជាខ្លាំង ហើយបើករថយន្តស៊េរីទំនើប មេកស័រដេស ទៅបុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្ដាលឲ្យបាក់បែកអស់ជាច្រើនកង់ និងក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសម្ដីសន្តិសុខដែលប្រចាំការនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក មេកស័រដេស GL350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7698 បើកបរដោយយុវជនម្នាក់ជាជនជាតិចិនស្រវឹងស្រាឡើងជោកជាំផង ក្នុងល្បឿនលឿនផង ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន ៧កង់ ឯរថយន្តបង្កក្រឡាប់ផ្ងារជើងមួយចំហៀង ខូចខាតយ៉ាងដំណំ តែអ្នកបើកបរមិនរងរបួសនោះឡើយ ។
ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានទាក់ទងទៅមិត្តភក្តិឲ្យមកទទួលដែរ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង និងធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសម្ដីសន្តិសុខដែលប្រចាំការនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក មេកស័រដេស GL350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7698 បើកបរដោយយុវជនម្នាក់ជាជនជាតិចិនស្រវឹងស្រាឡើងជោកជាំផង ក្នុងល្បឿនលឿនផង ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន ៧កង់ ឯរថយន្តបង្កក្រឡាប់ផ្ងារជើងមួយចំហៀង ខូចខាតយ៉ាងដំណំ តែអ្នកបើកបរមិនរងរបួសនោះឡើយ ។
ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានទាក់ទងទៅមិត្តភក្តិឲ្យមកទទួលដែរ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង និងធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
យុវជនជនជាតិចិនម្នាក់ស្រវឹងស្រាដល់-ក បើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:32:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:32:00 PM
Rating:








No comments: